ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ កម្លាំងមហាសាមគ្គីភាពដើម្បីការពារផលប្រយោជន៍ជាតិគឺជាកត្តាចម្បង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក ប៉ែន បូណា ថ្ងៃទី៤ មករា ២០២៦ លើកឡើងថា មហាសាមគ្គីភាព និងទំនុកចិត្តលើរាជរដ្ឋាភិបាលក្នុងការពារទឹកដីតាមការទូតនិងច្បាប់អន្តរជាតិ ជាផ្លូវឆ្ពោះទៅរកដំណោះស្រាយយុត្តិធម៌។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦លើកឡើងថា កម្លាំងមហាសាមគ្គីភាពដើម្បីការពារផលប្រយោជន៍ជាតិ គឺជាកត្តាចម្បងជាងគេបង្អស់ ដែលយើងត្រូវប្រើប្រាស់ក្នុងដំណាក់កាលនេះ។

ការផ្តល់ទំនុកចិត្តទាំងស្រុងទៅដល់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំរបស់យើង ដែលមានជំហរប្តូរផ្តាច់ និងច្បាស់លាស់ក្នុងការការពារទឹកដីទៅតាមផ្លូវការទូត និងច្បាប់អន្តរជាតិ ដែលនេះជាក្តីសង្ឃឹមនិងផ្លូវដ៏ត្រឹមត្រូវ ដែលយើងត្រូវរួមគ្នាឆ្ពោះទៅរកដំណោះស្រាយត្រឹមត្រូវនិងយុត្តិធម៌សម្រាប់ជាតិយើង៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…