នាចុងសប្តាហ៍ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តសៀមរាប បានទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាច្រើនកុះករ ដែលបានមកទស្សនាទិដ្ឋភាពថ្ងៃលិចដ៏អស្ចារ្យ នៅប្រាសាទភ្នំបាក់ខែង ដើម្បីរីករាយគយគន់ទេសភាព និងថតរូបទុកជាអនុស្សាវរីយ៍។
សកម្មភាពនេះ សបញ្ជាក់ឲ្យឃើញថា ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាប្រទេសកម្ពុជា មាននិន្នាការកើនឡើងជាបន្តបន្ទាប់ ទោះបីជាមានស្ថានការណ៍ជម្លោះនៅតាមព្រំដែន ដែលបង្កឡើងដោយការឈ្លានពានពីយោធាថៃ ក៏ដោយ។ ដោយ៖ ប៉ៃ សុឃីម














