ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចិនខ្ចីវត្ថុបុរាណខ្មែរចំនួន១៥០រូប ដាក់តាំងបង្ហាញនៅសារមន្ទីរ ៣ទីតាំង

KPS99TV

សេចក្តីសង្ខេប

កម្ពុជាផ្ដល់កម្ចីវត្ថុបុរាណសំរឹទ្ធ១៥០រូប ដាក់តាំងបង្ហាញនៅចិន៣ទីតាំង ដោយចាប់ផ្ដើមពីសារមន្ទីរខេត្តហ័រពៃនៅចុងឆ្នាំ២០២៦។ រដ្ឋមន្ត្រីវប្បធម៌គាំទ្រគម្រោង និងស្នើឱ្យថែរក្សាវត្ថុបុរាណឱ្យមានសុវត្ថិភាពខ្ពស់ក្នុងពេលខ្ចី។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បះ បានផ្តល់កម្ចីវត្ថុបុរាណធ្វើពីសំរឹទ្ធចំនួន ១៥០រូប ទៅដាក់តាំងបង្ហាញនៅចិនចំនួន ៣ទីតាំង ដោយចាប់ផ្តើមចេញពីសារមន្ទីរខេត្តហ័រពៃ នាចុងឆ្នាំ២០២៦ខាងមុខនេះ។

នាឱកាស លោកស្រីបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៦ ខែមករា ទទួលជួបក្រុមការងារក្រុមហ៊ុន Angkor International Cultural Investment and Development (Cambodia) ដោយលោកស្រីបណ្ឌិតសភាចារ្យ បានបង្ហាញពីការគាំទ្រលើគម្រោងផ្តល់កម្ចីនេះ ដោយហេតុថា ការដាក់តាំងបង្ហាញនេះជាឱកាសក្នុងការផ្សព្វផ្សាយពីមរតកវប្បធម៌ខ្មែរដល់ប្រជាជនចិនដែលពុំទាន់មានពេលវេលាមកទស្សនាប្រទេសកម្ពុជា។

ទន្ទឹមគ្នានេះ លោកស្រីបណ្ឌិតសភាចារ្យ ក៏បានស្នើឲ្យភាគីក្រុមហ៊ុនផ្តល់កិច្ចសហប្រតិបត្តិការក្នុងការរៀបចំកម្មវិធីវប្បធម៌នានានៅក្នុងទីតាំងរបស់ក្រុមហ៊ុនក្នុងខេត្តសៀមរាប ហើយសុំឲ្យភាគីចិនជួយថែទាំវត្ថុបុរាណខ្មែរឲ្យមានសុវត្ថិភាពខ្ពស់នាកំឡុងពេលខ្ចី៕ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…