ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចិនផ្តល់ជំនួយមនុស្សធម៌លើកទី២ដល់ជនភៀសសឹកកម្ពុជា

KPS99TV

សេចក្តីសង្ខេប

ចិនបានផ្ដល់ជំនួយមនុស្សធម៌លើកទី២ដល់ជនភៀសសឹកកម្ពុជាតាមព្រំដែន នៅថ្ងៃទី៨ ខែមករា មានទំហំ២០លានយ័ន ឬ២,៨លានដុល្លារតាមសេចក្ដីរាយការណ៍។ ជំនួយលើកទី១បានមកដល់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។

រដ្ឋាភិបាលចិន បានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជាតាមបន្ទាត់ព្រំដែនជាលើកទី២ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ក្នុងទំហំទឹកប្រាក់ចំនួន ២០លានយ័ន ស្មើនឹង ២,៨លានដុល្លាអាមេរិក ខណៈជំនួយមនុស្សធម៌លើកទី១បានដល់កម្ពុជាដោយជោគជ័យកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។

គូសបញ្ជាក់ថា ចាប់តាំងពីការកើតមានជម្លោះតាមព្រំដែនមក ចិនគឺជាប្រទេសដំបូងគេ និងជាប្រទេសដែលបានផ្តល់ជំនួយច្រើនបំផុតដល់កម្ពុជា ដែលបង្ហាញពីមិត្តភាពដែកថែមដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងប្រទេសទាំងពីរ៕ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…