ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្លាប់៣៥នាក់របួស១១៧នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ត្រឹម១សប្ដាហ៍ដើមឆ្នាំ២០២៦!

KPS99TV

សេចក្តីសង្ខេប

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ទូច សុឃៈ ថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៦៥ករណីនៅថ្ងៃទី១–៧ មករា ឆ្នាំ២០២៦ បណ្ដាលឱ្យស្លាប់៣៥នាក់ និងរបួស១១៧នាក់ នៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស។

យ៉ាងហោចណាស់មនុស្ស៣៥នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួស១១៧នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកើតឡើង៦៥ករណី គិតត្រឹមតែ១សប្ដាហ៍ដើមឆ្នាំ២០២៦នេះ។ នេះបើតាមឯកឧត្តម ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមអ្នកនាំពាក្យរង ករណីគ្រោះថ្នាក់ចរាចរណ៍នោះរួមមាន នៅថ្ងៃទី១មករា មាន១៦ករណី ស្លាប់៩នាក់ របួស៣៨នាក់, ថ្ងៃទី២ មាន៩ករណី ស្លាប់៦នាក់ របួស១៣នាក់, ថ្ងៃទី៣ មាន៧ករណី ស្លាប់៣នាក់ របួស៨នាក់, ថ្ងៃទី៤ មាន៨ករណី ស្លាប់៣ របួស៩នាក់, ថ្ងៃទី៥ មាន៨ករណី ស្លាប់៤នាក់ របួស២៨នាក់, ថ្ងៃទី៦ មាន៨ករណី ស្លាប់៣នាក់ របួស១៤នាក់ និងថ្ងៃទី៧ មាន៩ករណី ស្លាប់៧នាក់ របួស៧នាក់។

បើតាមឯកឧត្តម ទូច សុឃៈ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនាដើមសប្តាហ៍ឆ្នាំថ្មីនេះ គឺមាននៅតាមមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កំពត កែប តាកែវ បាត់ដំបង ប៉ៃលិន កោះកុង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តស្វាយរៀង៕ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…