នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ផ្នែកទី៥នៃស្ថាប័នអន្តោប្រវេសន៍ថៃ សហការជាមួយនាយកដ្ឋានស៊ើបអង្កេតពិសេស បានចាប់ខ្លួនបុរសជនជាតិចិនម្នាក់នៅស្រុកហាងដុង ខេត្តឈៀងម៉ៃ។ ជនសង្ស័យនេះត្រូវបានតាមចាប់ដោយសារសង្ស័យទទួលប្រាក់បញ្ញើពីសាធារណជនដោយខុសច្បាប់នៅប្រទេសចិន។ មន្ត្រីបានប្រើព័ត៌មានសម្ងាត់កំណត់ទីតាំងលាក់ខ្លួន ហើយបើកប្រតិបត្តិការឆែកឆេរ និងចាប់ខ្លួន បន្ទាប់ពីទទួលការអនុញ្ញាតពីតុលាការ។ តាមសេចក្ដីរាយការណ៍ ករណីនេះពាក់ព័ន្ធទឹកប្រាក់លើស៧ពាន់លានបាត ប្រហែល២២០លានដុល្លារអាមេរិក។
លិខិតឆ្លងដែនរបស់បុរសនេះត្រូវបានដកហូតសុពលភាព ហើយការអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃក៏ត្រូវបានលុបចោល។ បច្ចុប្បន្ន ស្ថាប័នអន្តោប្រវេសន៍ឈៀងម៉ៃកំពុងអនុវត្តនីតិវិធីបន្តស្តីពីការឃុំខ្លួន និងបញ្ជូនចេញតាមច្បាប់ ខណៈការដោះស្រាយតាមផ្លូវតុលាការកំពុងបន្ត។
រាយការណ៍សរុបដោយស្ថានីយនេះ។








