ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សត្វទន្សោងមួយហ្វូងប្រហែល១០ក្បាល មានតូច មានធំ រត់ឆ្លងកាត់ផ្លូវ ដែលក្រុមអភិរក្ស ប្រទះឃើញក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រុមអភិរក្សបានឃើញទន្សោងតូចធំប្រហែល១០ក្បាលឆ្លងផ្លូវក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ខេត្តព្រះវិហារ។ លោក Ben Davis បានឱ្យដឹងថា តំបន់នេះមានទន្សោងប្រហែល៧០–១០០ក្បាលកំពុងអភិរក្ស។

(ព្រះវិហារ)៖សត្វទន្សោងមួយហ្វូងប្រហែល១០ក្បាល មានតូច មានធំ រត់ឆ្លងកាត់ផ្លូវ នៅពេលដែលក្រុមការងារអភិរក្សជិះម៉ូតូល្បាតនេះបើយោងតាមប្រភពវីដេអូរបស់ក្រុមការងារអភិរក្ស ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។

យោងតាមលោក Ben Davis ដែលទទួលបានសិទ្ធគ្រប់គ្រងអភិរក្សក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក កន្លងមកសត្វទន្សោងនៅភូមិសាស្ត្រនេះមានចន្លោះពី៧០-១០០ក្បាល កំពុងតែត្រូវបានអភិរក្ស។

សត្វទន្សោងត្រូវបានចាត់ទុកជាប្រភេទជិតផុតពូជបំផុត (Critically Endangered) យោងតាម សៀវភៅបញ្ជីក្រហម IUCN ឆ្នាំ២០២៤ ក្នុងនោះកម្ពុជាមានចំនួនសត្វទន្សោងច្រើនជាងគេក្នុងចន្លោះពី១៥០០-៤០០០ក្បាល។

ដូចនេះសូមចូលរួមថែរក្សា និងអភិរក្សសត្វទន្សោងដែលជាសម្បត្តិធម្មជាតិរបស់ប្រទេសយើងទាំងអស់គ្នា៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…