ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានបង្កើនការដាំដុះនិងធ្វើការប្រមូលភោគផលដំណាំបន្លែធម្មជាតិជាលើកទី២ ក្នុងអង្គភាព

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានបង្កើនការដាំដុះ និងប្រមូលបន្លែធម្មជាតិជាលើកទី២ កាលពីថ្ងៃទី៩ ខែមករា ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ែន វណ្ណា ដើម្បីលើកស្ទួយការហូបចុក កាត់បន្ថយចំណាយ និងជួយជីវភាពបន្ថែមលើគោលរបបដែលមានស្រាប់។

ស្រុកព្រៃនប់៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដោយអនុវត្តន៍តាមការណែនាំនិងយកចិត្តទុកដាក់លើការងារបង្កបង្កើនផលពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី ម៉ែន វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានដឹកនាំកម្លាំងក្រោមឱវាទ បានបង្កើនការដាំដុះនិងធ្វើការប្រមូលភោគផលដំណាំបន្លែធម្មជាតិជាលើកទី២ ក្នុងអង្គភាព ដើម្បីលើកស្ទួយដល់ការហូបចុកប្រចាំថ្ងៃកងទ័ព កាត់បន្ថយការចំណាយ សម្រួលដល់ជីវភាពរស់នៅបន្ថែមលើគោលរបបដែលមានស្រាប់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…