ដោយមានការណែនាំពីថ្នាក់ដឹកនាំ លោក ងួន ឧត្តម ប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់រាម ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់រាមក្រុងកំពង់សោមខេត្តព្រះសីហនុ រួមជាមួយក្រុមការងារសង្កាត់រាម និងក្រុមការងារចុះជួយសង្កាត់រាម កាលពីរសៀលថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខវិរៈកងទ័ពដែលទើបមកលេងផ្ទះ និងប្រជាពលរដ្ឋខ្វះខាតមួយចំនួនរួមមាន៖
ចំពោះគ្រួសារកងទ័ពមានជីវភាពខ្វះខាត ៤គ្រួសារ បានឧបត្ថម ដោយក្នុង ១គ្រួសារៗ ទទួលបាន ថវិកា ៤០ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម មី ទឹកសុទ្ធ ទឹកត្រី និងទឹកស៊ីអ៊ីវ ។
ហើយគ្រួសារទ័ពមានជីវភាពសមរម្យ ៨គ្រួសារ ទទួលថវិកាសរុប ២លាន ១០ម៉ឺនរៀល លោកយាយ ចាស់ ជរា និងមានជំងឺប្រចាំកាយ ទទួលបាន ស័ង្កសី ១០សន្លឹក ថវិកា ១០ម៉ឺនរៀល (តាមការស្នើសុំរបស់គាត់)។ ដោយឡែក លោក ចិក វិចិត្រ (ផ្ទះមានតែដំបូល មិនមានជញ្ជាំង និងគ្រែសម្រាក) ទទួលបានការឧបត្ថម្ភបន្ថែម (លើកទី២) ស៊ីម៉ុង ១តោន និងស័ង្គសី ១០សន្លឺក ដើម្បីសាងសង់ផ្ទះឲ្យបានសមរម្យក្នុងការស្នាក់នៅ។
បន្ទាប់ពីបញ្ចប់ការចុះសួរសុខទុក្ខក្រុមការងារបានរៀបចំអាហារសាមគ្គី សម្រាប់អរដល់គុណវិរៈកងទ័ព រួមជាមួយក្រុមការងារដែលបានអញ្ជើញចូលរួមសកម្មភាពសប្បុរសធម៌ផងដែរ។
ដោយចំណាយថវិការសរុបអស់៖ ១៦៨២.២៥ ដុល្លា ដែលថវិកាទាំអស់នេះ គឺទទួលបានពីសប្បុរសជន និងក្រុមការងារចុះជួយគណបក្សសង្កាត់រាមក្រុងកំពង់សោមខេត្តព្រះសីហនុ៕
ដោយ៖ ប៉ៃ សុឃីម























