លោកឧត្តមសេនីយត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសហការី កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យតាមគោលដៅនានា និងពង្រឹងការងារសន្តិសុខដល់កងកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលកំពុងឈរជើងប្រចាំការតាមតំបន់ឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុ។
ការចុះត្រួតពិនិត្យនេះ គឺដើម្បីធានាកិច្ចការពារសុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកលេងកម្សាន្តសប្បាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន–វៀតណាម នៅខេត្តព្រះសីហនុ។ ដោយ៖ ប៉ៃ សុឃីម














