ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមយ៉េត វីណែលត្រូវបានតែងតាំងជាអគ្គលេខាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

KPS99TV

សេចក្តីសង្ខេប

ព្រះរាជក្រឹត្យដែលទទួលបានថ្ងៃទី១៦ ខែមីនា តែងតាំងលោកជំនួសឯកឧត្តម រស់ ភីរុណ ដោយមានឋានៈស្មើរដ្ឋលេខាធិការ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតំាងមុខតំណែង និងផ្តល់ឋានៈដល់ឯកឧត្តម យ៉េត វីណែល ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ។ នេះបើតាមព្រះរាជក្រឹត្យដែលទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។

ការសម្រេចតែងតាំងឯកឧត្តម យ៉េត វីណែល ធ្វើឡើងជំនួសឯកឧត្តម រស់ ភីរុណ ហើយមុននឹងទទួលបានមុខតំណែងថ្មីនេះ ឯកឧត្តម យ៉េត វីណែល កាន់តួនាទីជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…