ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អគាររដ្ឋបាលខេត្តព្រះសីហនុថ្មីឈានដល់ដំណាក់កាលបំពាក់សម្ភារៈ

KPS99TVថតរូប:ទាវ វិឆាត

សេចក្តីសង្ខេប

អភិបាលខេត្ត ម៉ាង ស៊ីណេត ប្រជុំជាមួយក្រុមហ៊ុនសាងសង់នៅព្រឹកថ្ងៃទី១៦ ខែមីនា ដើម្បីពិនិត្យការងារ។

គម្រោងអគារថ្មីនៃរដ្ឋបាលខេត្តព្រះសីហនុ បាននិងកំពុងសាងសង់យ៉ាងសស្រាក់សស្រ៊ាំដោយឈានដល់ដំណាក់កាលរៀបចំបំពាក់គ្រឿងសម្ភារៈបរិក្ខាហើយ។ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុនសាងសង់ ដើម្បីពិនិត្យការរៀបចំសម្ភារៈបរិក្ខានៅក្នុងអគាររដ្ឋបាលខេត្ត នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ បានធ្វើឡើងដោយមានអញ្ជើញចូលរួមពីមន្រ្តីអ្នកមុខអ្នកការ និងមន្រ្តីជំនាញជាច្រើនរូបទៀត៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…