ខេត្តព្រះសីហនុ ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា «អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានចុះជួយបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន កែវផុស រយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែមីនា ឆ្នាំ២០២៦»៕ អត្ថបទ៖ ឡាយ កុល












