ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រុងពលីបើកការដ្ឋានរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត ឆ្នាំ២០២៦” នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
ពិធីនេះបានប្រារព្ធឡើងនៅ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រសំខាន់មួយនៅរាជធានីភ្នំពេញ ក្នុងគោលបំណងរៀបចំព្រឹត្តិការណ៍អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះឱ្យមានភាពអធិកអធម និងទាក់ទាញប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ព្រឹត្តិការណ៍“នគរសង្ក្រាន្ត ២០២៦”នេះ នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់បង្ហាញអត្តសញ្ញាណវប្បធម៌ ប្រពៃណីជាតិ និងសិល្បៈខ្មែរ ខណៈដែលជួយជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញផងដែរ។ ដោយ៖ KPS99TV















