ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងព័ត៌មាន ជំរុញកំណែទម្រង់រចនាសម្ព័ន្ធការិយាល័យ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រង និងអភិវឌ្ឍវិស័យព័ត៌មាន

KPS99TV

សេចក្តីសង្ខេប

កិច្ចប្រជុំថ្ងៃទី១៩ ខែមីនាពិនិត្យសេចក្តីព្រាងប្រកាសស្តីពីការរៀបចំនិងប្រតិបត្តិការការិយាល័យ ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងនិងព័ត៌មាន។

ភ្នំពេញ៖ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការនៃក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននានា នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពថ្នាក់ជាតិ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

កិច្ចប្រជុំមានគោលបំណងពង្រឹងប្រព័ន្ធរចនាសម្ព័ន្ធ និងលទ្ធភាពអនុវត្តការងាររបស់អង្គភាពនានាក្នុងក្រសួងព័ត៌មាន ឱ្យកាន់តែមានប្រសិទ្ធភាព សមស្របតាមតម្រូវការអភិវឌ្ឍន៍វិស័យព័ត៌មាន និងការផ្សព្វផ្សាយសាធារណៈក្នុងបរិបទបច្ចុប្បន្ន។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប រួមមាន អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គលេខាធិការ អគ្គនាយក អគ្គនាយិកា អគ្គលេខាធិការរង អគ្គនាយករង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន ដែលបានរួមចំណែកផ្តល់មតិយោបល់ និងពិនិត្យលម្អិតលើខ្លឹមសារប្រកាស។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រង និងការរៀបចំរចនាសម្ព័ន្ធអង្គភាពឱ្យមានភាពច្បាស់លាស់ និងប្រសើរឡើងសម្រាប់ការអនុវត្តការងារនាពេលខាងមុខ។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…