ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តព្រះសីហនុជូនដំណឹង ស្តីពីទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងខេត្តព្រះសីហនុ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

រដ្ឋបាលខេត្តជូនដំណឹងបិទផ្លូវ៤ជាបណ្ដោះអាសន្ន ចាប់ពីម៉ោង៥ដល់៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ដើម្បីសុវត្ថិភាពទិវារត់ប្រណាំង។

ដើម្បីឱ្យដំណើរការរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងខេត្តព្រះសីហនុ បានប្រព្រឹត្តិទៅប្រកបដោយភាពសប្បាយរីករាយ មានសណ្តាប់ធ្នាប់ និងធានាបាននូវសុវត្ថិភាព រដ្ឋបាលខេត្តព្រះសីហនុនឹងធ្វើការបិទវិថីអូរឈើទាល វិថីអូរត្រេះ វិថីសែនត្រជាក់ចិត្ត និងមហាវិថីសែនត្រជាក់ចិត្តជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ៥:០០នាទីព្រឹក ដល់វេលាម៉ោង ៩:៣០នាទីព្រឹក នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦ ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…