ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេច ហ៊ុន ម៉ាណែត ណែនាំពិភាក្សាបន្ទាន់សម្រាលថ្លៃធ្វើដំណើរកម្មករ

KPS99TV

សេចក្តីសង្ខេប

នាយករដ្ឋមន្ត្រីថានៅយប់ថ្ងៃទី១៩ ខែមីនា បានណែនាំរដ្ឋមន្ត្រីការងារ លោក ហេង សួរ ឱ្យជួបនិយោជក និងសហជីព ស្វែងរកវិធីសម្រាលថ្លៃធ្វើដំណើរ និងរក្សាការប្រកួតប្រជែងឧស្សាហកម្ម ខណៈប្រេងឡើងថ្លៃ។

ដើម្បីពិនិត្យដោះស្រាយផលវិបាកដែលកើតចេញពីការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកលនាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីនិយោជក និងភាគីសហជីព ដែលតំណាងកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតនៅក្នុងរយៈពេលអន្តរកាលនេះឱ្យបានឆាប់បំផុត។ នេះបើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់នៅលើបណ្តាញតេឡេក្រាមនៅយប់ថ្ងៃទី១៩ ខែមីនា។

សម្តេចធិបតីជឿជាក់ថា ភាគីនិយោជក និងភាគីសហជីព នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់បងប្អូនកម្មករផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើងផង។

របាយការណ៍បានភ្ជាប់ការឡើងតម្លៃប្រេងទៅនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយថាអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកបានវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ បង្កការរំខានដល់ការហោះហើរសកល និងការដឹកប្រេងពីតំបន់ ខណៈសង្គ្រាមបានឈានដល់សប្ដាហ៍ទី៣នៅពេលរាយការណ៍។

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…