ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សៀមរាបជូនដំណឹងរថយន្តក្រុងឥតគិតថ្លៃក្នុងឱកាសចូលឆ្នាំពីថ្ងៃទី១២–១៧ ខែមេសា

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ជើងភ្នំពេញទៅសៀមរាបចាប់ពីថ្ងៃទី១២–១៦ និងជើងត្រឡប់ចាប់ពីថ្ងៃទី១៣–១៧ ខែមេសា ដោយរៀបចំរថយន្ត១១៥គ្រឿង និងពេលចេញដំណើរ៦៖៣០ដល់១១៖៣០ព្រឹក។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី ខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងស្តីពីការធ្វើដំណើរដោយឥតបង់ថ្លៃ តាមរថយន្តក្រុង (City Bus) រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

ក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបានបញ្ជាក់ថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានរៀបចំរថយន្តចំនួន ១១៥គ្រឿង សម្រាប់បម្រើការដឹកជញ្ជូនពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប និងដឹកជញ្ជូនពីខេត្តសៀមរាប ត្រឡប់ទៅរាជធានីភ្នំពេញវិញ តាមពេលវេលា និងទីតាំងចំណតដូចខាងក្រោម៖

១. ចេញដំណើរពីរាជធានីភ្នំពេញ មកខេត្តសៀមរាប ពីទីតាំងចំណតដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) រៀងរាល់ម៉ោង ០៦៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ មកដល់ទីតាំងចំណតមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ ៦០ម៉ែត្រ)។

២. ចេញដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ តាមពេលវេលា និងទីតាំងដូចខាងក្រោម៖

- ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ចេញដំណើររៀងរាល់ម៉ោង ០៦៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី។

- ចេញដំណើរពីទីតាំងមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ ៦០ម៉ែត្រ) ទៅកាន់ទីតាំងចំណតដីឡូត៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា)។

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…