ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាស៊ានប្រកាសជ្រើសរើសទីភ្នាក់ងារទីផ្សារទេសចរណ៍សម្រាប់កិច្ចសន្យាដំបូង១ឆ្នាំ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្រសួងទេសចរណ៍ជូនដំណឹងអំពីការជ្រើសរើសរបស់លេខាធិការដ្ឋានអាស៊ាន ចាប់ពីខែមិថុនា ឆ្នាំ២០២៦ ដល់ខែឧសភា ឆ្នាំ២០២៧ អាចបន្តរហូតដល់៣ឆ្នាំ និងកំណត់ដាក់ពាក្យមុនថ្ងៃទី២៧ ខែមីនា។

ក្រសួងទេសចរណ៍ សូមជម្រាបជូនសមាគមក្នុងវិស័យទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធឱ្យបានជ្រាបថា លេខាធិការដ្ឋានអាស៊ានផ្នែកទេសចរណ៍ កំពុងប្រកាសជ្រើសរើសទីភ្នាក់ងារទីផ្សារទេសចរណ៍អាស៊ាន (ASEAN Tourism Marketing Agency) ដោយចុះកិច្ចសន្យាការងារ ១ ឆ្នាំម្តង ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៧ និងអាចបន្តកិច្ចសន្យារហូតដល់រយៈពេល ៣ ឆ្នាំ។

ទីភ្នាក់ងារទីផ្សារទេសចរណ៍អាស៊ាន មានភារកិច្ចសម្របសម្រួលការងារជាមួយលេខាធិការដ្ឋានអាស៊ាន និងក្រុមការងារទេសចរណ៍អាស៊ាន (ATWG) ក្នុងការធ្វើទីផ្សារទេសចរណ៍តំបន់អាស៊ាន លើបណ្តាញសង្គម និងប្រព័ន្ធបច្ចេកវិទ្យាផ្លូវការរបស់អាស៊ាន ព្រមទាំងរៀបចំយុទ្ធនាការទីផ្សារទេសចរណ៍អាស៊ាន ស្របតាមផែនការវិស័យទេសចរណ៍អាស៊ាន (ATSP) និងផែនការទីផ្សារទេសចរណ៍អាស៊ាន (ATMS) ឆ្នាំ ២០២៦-២០៣០ ជាពិសេសចូលរួមលើកកម្ពស់តំបន់អាស៊ីអាគ្នេយ៍ឱ្យក្លាយជា “គោលដៅទេសចរណ៍តែមួយ (Single Tourism Destination)” និងពង្រឹងអត្តសញ្ញាណអាស៊ានជា “គោលដៅសម្រាប់រាល់ក្តីស្រមៃ (A Destination for Every Dream)”។

ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ ត្រូវមានបទពិសោធយ៉ាងហោចណាស់ ៥ ឆ្នាំ ក្នុងការងារច្នៃប្រឌិត ការប្រើប្រាស់ឌីជីថល និងការចូលរួមជាអន្តរជាតិ ជាពិសេសបទពិសោធក្នុងការរៀបចំយុទ្ធសាស្ត្រទីផ្សារទេសចរណ៍អន្តរជាតិ ដូចមានខ្លឹមសារលម្អិតក្នុង Terms of Reference តាមរយៈ QR Code ខាងក្រោម។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់សមាគមក្នុងវិស័យទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធដែលមានបំណងចង់ចូលរួមដាក់ពាក្យប្រឡងប្រជែងក្នុងការជ្រើសរើសទីភ្នាក់ងារទីផ្សារទេសចរណ៍អាស៊ាន ខាងលើ មេត្តាទំនាក់ទំនងដាក់ពាក្យតាមរយៈ Email: megawati@asean.org ឱ្យបានមុនថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…