ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

តំណាង TotalEnergies អំពាវនាវឱ្យសន្សំប្រេង និងឧស្ម័ន ខណៈមានសម្ពាធផ្គត់ផ្គង់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក កែវ រតនៈ បានជួបអនុប្រធាន TotalEnergies ដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់ប្រេង និងឧស្ម័ន។ ក្រុមហ៊ុនអំពាវនាវឱ្យអ្នកប្រើប្រាស់សន្សំសំចៃ ខណៈ LPG កំពុងខ្វះខាតខ្លាំង។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជួបជាមួយអនុប្រធានក្រុមហ៊ុនបារាំង TotalEnergies ដើម្បីពិភាក្សាបញ្ហាប្រេង និងឧស្ម័ន។

បើតាមឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមហ៊ុននេះ ជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាម និងឥណ្ឌា ខណៈបញ្ហាការផ្គត់ផ្គង់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។ ក្រុមហ៊ុនបានជំរុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយសន្សំសំចៃឱ្យអស់លទ្ធភាព ខណៈសង្គ្រាមនៅបន្ត។

ដោយឡែក ស្ថានភាពប្រេងម៉ាស៊ូត និងសាំង ទោះថ្លៃកើន ប៉ុន្តែនៅមានលទ្ធភាពគ្រប់គ្រាន់ជាងឧស្ម័នបន្តិច។ ទោះយ៉ាងណា ក្រុមហ៊ុននឹងបន្តខិតខំឱ្យអស់លទ្ធភាព ក្នុងការជួយគាំទ្រកម្ពុជា៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…