លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិ បានជូនដំណឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រុមសម្របសម្រួលកម្ពុជា បានសហការជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះត្រួតពិនិត្យស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់។
បេសកកម្មនេះក៏ជាការប្តូរវេនដឹកនាំក្រុមសង្កេតការណ៍ពីម៉ាឡេស៊ី ទៅហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានថ្មី។
រដ្ឋាភិបាលកម្ពុជា បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងនានាជាមួយថៃ ដើម្បីធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕ អត្ថបទ៖ ឡាយ កុល













