ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឲ្យលោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ យកគ្រឿងចក្រធ្វើការចុះស្ដារអូប្រឡាយកាយយកដី និងសំរាម ដែលកកស្ទះចេញពីអូរព្រែកទប់ និងអូរសំអាត ដែលស្ថិតនៅសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សរុបបានប្រវែង ៦០០ម៉ែត្រ ដើម្បីសម្រួលផ្លូវទឹកអូរអោយហូរបានលឿន ការពារកកស្ទះការជន់លិចដោយសារទឹកភ្លៀងក្នុងរដូវវស្សារខាងមុខផងដែរ៕ ដោយ៖ ប៉ៃ សុឃីម















