ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុគ្រោងរៀបចំសង្ក្រាន្ត «ស្នាមញញឹម និងក្តីសង្ឃឹម» ថ្ងៃទី៥ មេសា

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

រដ្ឋបាលខេត្តអញ្ជើញប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមនៅឆ្នេរអូរឈើទាល១ ចាប់ពីម៉ោង៣រសៀល ដោយមានល្បែងប្រជាប្រិយ ការសម្តែងវប្បធម៌ និងសកម្មភាពទេសចរណ៍។

រដ្ឋបាលខេត្តព្រះសីហនុ រៀបចំព្រឹត្តិការណ៍អញ្ជើញចូលរួមលេងកម្សាន្តសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ឱ្យបានច្រើនកុះករ ក្នុងព្រឹត្តិការណ៍សាទរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ក្រោមប្រធានបទ «ស្នាមញញឹម និងក្តីសង្ឃឹមនៃខេត្តព្រះសីហនុ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៣:០០ នាទីរសៀលតទៅ នៅបរិវេណរង្វង់មូល ក្លឹបឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី ស្ថិតនៅឆ្នេរអូរឈើទាល ១។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សាទរសង្ក្រាន្តឆ្នាំថ្មីនេះ រដ្ឋបាលខេត្ត និងក្រុមការងាររៀបចំកម្មវិធី នឹងមានការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ វប្បធម៌ខ្មែរ និងសកម្មភាពទេសចរណ៍។

អាស្រ័យដូចនេះ សូមគោរពអញ្ជើញ លោកតា លោកយាយ ពុកម៉ែ អ៊ុពូមីង បងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…