ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គិតត្រឹមម៉ោង១០និង៣០នាទី ថ្ងៃទី១ ខែមេសា ជនសង្ស័យគ្រោះថ្នាក់នៅមោងឫស្សីមិនទាន់ចូលតាមការកោះហៅ

KPS99TV

សេចក្តីសង្ខេប

សេចក្តីរាយការណ៍ពេលព្រឹកថា ជនសង្ស័យមិនបានចូលតាមកោះហៅម៉ោង១០ ហើយរាប់អ្នកស្លាប់៦នាក់រួមទាំងកូនក្នុងផ្ទៃ។ លោក ស សុខា ជំរុញឱ្យឪពុកនាំកូនចូលខ្លួន។

គិតត្រឹមម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជនសង្ស័យគ្រោះថ្នាក់ចរាចរណ៍បើករថយន្ដបុកមនុស្សស្លាប់៦នាក់ រួមទាំងកូនក្នុងផ្ទៃ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ មិនទាន់ចូលខ្លួនដោះស្រាយជាមួយសមត្ថកិច្ចនោះទេ ខណៈផុតឱសានវាទនៃការចូលបំភ្លឺហើយ។

ស្នងការនគរបាលខេត្តបាត់ដំបង បានកោះហៅជនសង្ស័យឱ្យចូលបំភ្លឺនៅថ្ងៃទី០១ ខែមេសានេះ វេលាម៉ោង១០ព្រឹក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខណៈគិតមកដល់ពេលនេះ មានរយៈពេល ៥ថ្ងៃហើយ ជនសង្ស័យបន្តគេចខ្លួនបានដោយសុវត្ថិភាព ខណៈសមត្ថកិច្ចថា កំពុងបន្តស្វែងកន្លែងលាក់ខ្លួនរបស់ជនសង្ស័យ។ ចំណែក ឪពុកជនសង្ស័យវិញ បញ្ជាក់ថា គាត់មិនដឹង កូនរបស់គាត់ស្ថិតនៅទីណានោះទេ។ យ៉ាងណា ឯកឧត្តម ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទទូចឱ្យលោកឪពុកជនសង្ស័យនាំខ្លួនកូនប្រុសមកដោះស្រាយជាបន្ទាន់៕ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…