ថ្នាក់ដឹកនាំក្រសួងការពារជាតិ កម្ពុជា បានជួបពិភាក្សាការងារជាមួយអនុពន្ធ័យោធាសហរដ្ឋអាមេរិក ដើម្បីជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយវរសេនីយ៍ឯក Kyle Saltzman អនុពន្ធ័យោធាសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ ជំនួបនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងសហរដ្ឋអាមេរិក។ ដោយ៖ KPS99TV













