ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងការបរទេសកម្ពុជាតវ៉ាសកម្មភាពយោធាថៃជិតព្រះវិហារ និងតំបន់ព្រំដែន

KPS99TV

សេចក្តីសង្ខេប

ក្នុងសេចក្ដីប្រកាសថ្ងៃទី៥ មេសា កម្ពុជាចោទថាថៃបានឈូសដី រាយលួសប្រមាណ១០០ម៉ែត្រ និងដាក់រថពាសដែកនៅថ្ងៃមុន ហើយថាសកម្មភាពនេះផ្ទុយវិធានការបន្ថយតានតឹង។

ក្រសួងការបរទេសកម្ពុជាបានអះអាងក្នុងសេចក្ដីប្រកាសថ្ងៃទី៥ មេសាថា នៅថ្ងៃទី៤ មេសា កងកម្លាំងថៃបានឈូសឆាយដីក្បែរប្រាសាទព្រះវិហារ ខាងជើងវត្តកែវសិក្ខាគីរីស្វារៈ រាយលួសបន្លាប្រមាណ១០០ម៉ែត្រ និងដាក់រថពាសដែកនៅបុស្សស្បូវ–ជាំតែ។ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាផ្លូវការយ៉ាងខ្លាំងចំពោះសកម្មភាពដែលខ្លួនអះអាងថាកើតឡើងដដែលៗ។

ក្រសួងបានបញ្ជាក់ជំហរថា សកម្មភាពទាំងនេះមិនមែនជាការការពារខ្លួន និងមិនស្របនឹងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ GBC ទេ។ កម្ពុជាចាត់ទុកថា វារំលោភអធិបតេយ្យនិងបូរណភាពទឹកដី និងផ្ទុយនឹងវិធានការបន្ថយតានតឹងនិងកិច្ចព្រមព្រៀងដែលមានស្រាប់។ កម្ពុជាបញ្ជាក់ថា មិនទទួលស្គាល់បន្ទាត់ព្រំដែនឬការទាមទារឯកតោភាគីរបស់ថៃ ហើយថាសកម្មភាពនេះមិនត្រូវប៉ះពាល់សិទ្ធិស្របច្បាប់កម្ពុជាទាក់ទងព្រំដែនអន្តរជាតិ។

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…