តាមសេចក្ដីរាយការណ៍ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា អនុវត្តប្រតិបត្តិការបណ្ដេញចេញចាប់ពីយប់ថ្ងៃទី៣ ដល់ព្រឹកព្រលឹមថ្ងៃទី៤ ខែមេសា។
ប្រតិបត្តិការនេះត្រូវបានរាយការណ៍ថាបណ្ដេញជនជាតិចិន១៥៣នាក់ រួមមានស្ត្រី១នាក់ ពាក់ព័ន្ធករណីឆបោកឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យា ការស្នាក់នៅ និងការធ្វើការងារខុសច្បាប់។ ពួកគេត្រូវបានបញ្ជូនទៅចិនតាមយន្តហោះជួលពិសេសដែលភាគីចិនរៀបចំ ចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។














