ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងមកដល់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះសួរសុខទុក្ខ និងជូនពរយោធិននៅថ្ងៃទី៧ មេសា ២០២៦។ តាមសេចក្ដីរាយការណ៍ យោធិនទាំងនេះកំពុងការពារបូរណភាពទឹកដីនៅសមរភូមិមុខតាមព្រំដែនកម្ពុជា-ថៃ តាមបណ្ដាកោះនិងឆ្នេរនៃយោធភូមិភាគទី៣ ក្នុងខេត្តកោះកុង និងព្រះសីហនុ។
លោកបានជូនពរមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ឱ្យជួបពុទ្ធពរទាំងបួនប្រការ និងបន្តបេសកកម្មបម្រើជាតិមាតុភូមិ។
ដោយ៖ ប៉ៃ សុឃីម
















