ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ករណីអគ្គិភ័យឆេះទីតាំងលក់ និងបញ្ចូលហ្គាស់ នៅទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង សមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អគ្គិភ័យនៅកន្លែងលក់ និងបញ្ចូលហ្គាសក្នុងសង្កាត់ទួលស្វាយព្រៃទី២ បានត្រូវគ្រប់គ្រងក្រោយប្រតិបត្តិការប្រមាណ៣ម៉ោង ខណៈមូលហេតុកំពុងស្រាវជ្រាវ។

ហេតុការណ៍ករណីអគ្គិភ័យឆេះទីតាំងលក់ និងបញ្ចូលហ្គាស់នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានកើតឡើងកាលពីវេលាម៉ោង ៥ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ២០៥ កែង២៩៦ មូលដ្ឋាន ខណៈពេលនេះមន្ត្រីជំនាញកំពុងរកអំពីមូលហេតុ។

ហើយករណីអគ្គិភ័យឆេះទីតាំងលក់ និងបញ្ចូលហ្គាស់នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  បានរលត់ទាំងស្រុងហើយ ដោយប្រើរយៈពេល ៣ម៉ោង ទើបគ្រប់គ្រងបានទាំងស្រុង។

ករណីអគ្គិភ័យនេះ មន្ត្រីជំនាញបានប្រើសាប៊ូលាយទឹក ប្រើប្រាស់រថយន្តជណ្តើរបាញ់ពីខាងលើ និងការប្រើប្រាស់ស្ម័នកាបូនិក CO2 ដើម្បីទប់ស្កាត់ចរន្តខ្យល់វាយផ្តាច់ចំហេះ ទើបគ្រប់គ្រងរលត់ទាំងស្រុង និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុង៕

ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…