ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកឡុង ឌីម៉ង់ អញ្ជើញទស្សនកិច្ចនិងផ្តល់បទសម្ភាសន៍ជូនទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ

KPS99TV

សេចក្តីសង្ខេប

លោក ឡុង ឌីម៉ង់ បានចុះទស្សនា និងផ្លាស់ប្តូរយោបល់ជាមួយទូរទស្សន៍ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៧ ខែមេសា ស្តីពីការអភិវឌ្ឍព័ត៌មាន និងកិច្ចសហការ។

នៅរសៀលថ្ងៃទី០៧ ខែមេសានេះ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញទស្សនកិច្ច និងផ្តលបទសម្ភាសន៍ជូនទូរទស្សន៍ KPS99 ខេត្តព្រះសីហនុ។ ក្នុងនោះ លោក Liu Xiao នាយកទូរទស្សន៍ខេត្តព្រះសីហនុ និងបុគ្គលិកពាក់ព័ន្ធ បានបង្ហាញអំពីសមិទ្ធផលរបស់ស្ថានីយ៍ក្នុងការច្នៃប្រឌិតខ្លឹមសារ ការកសាងសមត្ថភាពទំនាក់ទំនងអន្តរជាតិ និងការបម្រើដល់ការលើកកម្ពស់រូបភាពខេត្តព្រះសីហនុ។

ទន្ទឹមគ្នានេះ ភាគីទាំងពីរ បានផ្លាស់ប្តូរស៊ីជម្រៅលើប្រធានបទ ដូចជាការបង្កើនប្រសិទ្ធភាពទំនាក់ទំនងរបស់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ការពង្រឹងឥទ្ធិពលនៃការរាយការណ៍ព័ត៌មាន និងការរៀបរាប់រឿងរ៉ាវនៃការអភិវឌ្ឍខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ភាគីទាំងពីរ បានឯកភាពគ្នាលើការពង្រឹងកិច្ចសហការផ្សព្វផ្សាយព័ត៌មាន និងការចែករំលែកធនធាន គឺជាវិធីសាស្រ្តសំខាន់មួយក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយដែលមានគុណភាពខ្ពស់។ នៅក្នុងជំហានបន្ទាប់ ភាគីទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រមូល និងកែសម្រួលព័ត៌មាន ការផលិតកម្មវិធី និងការចែករំលែកធនធានព័ត៌មាន ដើម្បីបង្កើនជាបន្តបន្ទាប់នូវអំណាចទំនាក់ទំនង និងភាពជឿជាក់របស់ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗក្នុងតំបន់ និងបង្ហាញពីរូបភាពអភិវឌ្ឍន៍វិជ្ជមាន និងមានសុខភាពល្អរបស់ខេត្តព្រះសីហនុ៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…