ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជំនាញឌីជីថល ជាគ្រឹះប្រែក្លាយធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីចាប់យកជំនាញថ្មីៗ

KPS99TV

សេចក្តីសង្ខេប

លោក ស សុខា លើកឡើងថា ជំនាញកុំព្យូទ័រ និងឌីជីថលជាមូលដ្ឋានសម្រាប់យុវជនអភិវឌ្ឍជំនាញថ្មី ក្នុងពិធីបិទវគ្គនៅខេត្តព្រៃវែងដែលមានសិក្ខាកាម៧១៧នាក់។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា ជំនាញដូចជា រដ្ឋបាលកុំព្យូទ័រ កាត់តវីដេអូ និងការប្រើប្រាស់ទូរស័ព្ទដៃ គឺជាមូលដ្ឋានសំខាន់សម្រាប់យុវជន ក្នុងការអភិវឌ្ឍខ្លួនទៅជាធនធានមនុស្សមានសក្តានុពល និងអាចបន្តរៀនយកជំនាញថ្មីៗបន្ថែម ដូចជា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនៅខេត្តព្រៃវែង មានសិក្ខាកាមចំនួន ៧១៧ នាក់បានបញ្ចប់ការសិក្សា។ ឯកឧត្តម បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ ខិតខំរៀនសូត្រយ៉ាងមានវិន័យ និងបន្តអភិវឌ្ឍគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ដោយមិនត្រឹមតែយកគំរូពីអ្នកដទៃប៉ុណ្ណោះទេ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើសីលធម៌ និងវិជ្ជាជីវៈ ក្នុងការប្រើប្រាស់ជំនាញទាំងនេះ ព្រោះបើខ្វះការទទួលខុសត្រូវ អាចនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់សង្គម វប្បធម៌ និងអត្តសញ្ញាណរបស់ជាតិ៕

អត្ថបទ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…