ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលបាត់ដំបងបញ្ជាក់ករណីលួចនាំបារីចូលថៃ និងបន្តនីតិវិធី

KPS99TV

សេចក្តីសង្ខេប

សេចក្ដីប្រកាសថ្ងៃទី៨ ខែមេសា របស់នគរបាលខេត្តបាត់ដំបងបញ្ជាក់ថា ករណីលួចនាំបារីឆ្លងដែនដែលបណ្ដាញសង្គមផ្សព្វផ្សាយពិតជាកើតមាន ហើយសមត្ថកិច្ចកំពុងបន្តនីតិវិធី។

បន្ទាប់ពីមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមទាក់ទងនឹងករណីលួចនាំបារីឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នៅពេលនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចេញបញ្ជាក់យ៉ាងច្បាស់ថា ពិតជាកើតករណីនេះពិតមែន ឥឡូវសមត្ថកិច្ចកំពុងបន្តនីតិវិធីច្បាប់។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែមេសា បានអះអាងថា នៅពេលនេះបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយក្នុងបណ្តាញសង្គមទាក់ទងនឹងករណីលួចនាំបារីឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុក កំរៀង ខេត្តបាត់ដំបង ដែលក្នុងនោះមានទាំងរូបភាពផង។ ជុំវិញករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ករណីដែលបានផ្សព្វផ្សាយនេះពិតជាកើតមានមែននៅចំណុចខាងលើ ពេលនេះសមត្ថកិច្ចនគរបាលកំពុងបន្តនីតិវិធីស្របតាមជំនាញនិងច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…