តាមសេចក្ដីរាយការណ៍ ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស សុខា បានចេញសេចក្ដីណែនាំនាពេលថ្មីៗនេះទៅនគរបាលចរាចរណ៍ទូទាំងប្រទេស ឱ្យបង្កើនការអនុវត្តច្បាប់ចំពោះការបើកបរបន្ទាប់ពីផឹកស្រា ដើម្បីថែរក្សាសុវត្ថិភាពចរាចរណ៍និងសណ្ដាប់ធ្នាប់សង្គម។
អត្ថបទថា តាមសេចក្ដីណែនាំនេះ នៅពេលរកឃើញអ្នកបើកបរស្រវឹង មិនថាតាមការវាស់ជាតិអាល់កុល ការវាយតម្លៃអាការៈនៅកន្លែងកើតហេតុ ឬករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីការបើកបរស្រវឹងនោះទេ មន្ត្រីអនុវត្តច្បាប់ត្រូវចាត់ការភ្លាមៗ ដោយវាយខ្នោះអ្នកបើកបរពាក់ព័ន្ធជាមុន ហើយបញ្ជូនទៅអង្គភាពជំនាញដោះស្រាយ។
អត្ថបទយោងក្រសួងមហាផ្ទៃថា វិធានការនេះមានបំណងពង្រឹងអំណាចច្បាប់និងការទប់ស្កាត់ បញ្ឈប់ការបើកបរស្រវឹង និងការពារអាយុជីវិតនិងទ្រព្យសម្បត្តិសាធារណជន។ ការអនុវត្តបន្តនឹងតឹងរ៉ឹងជាងមុន ដោយមិនចាំបាច់ពន្យល់ណែនាំច្រើនដូចកន្លងមកទៀត។







