នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ ថា ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា រដ្ឋបានបាត់ចំណូលប្រមាណ៥០លានដុល្លារអាម៉េរិកក្នុងមួយខែ ពាក់ព័ន្ធនឹងអន្តរាគមន៍នានា ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋពីការឡើងថ្លៃប្រេងឥន្ធនៈ។ កំណាត់នេះមានប្រវែង១៥១,៦គីឡូម៉ែត្រ ពីព្រែកពោធិ៍ ខេត្តកណ្ដាល ដល់សមុទ្រ ខេត្តកែប។ ដោយ៖ ប៉ៃ សុឃីម









