ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីចាប់ផ្តើមធ្វើដំណើរមកស្រុកកំណើតនៅខេត្តក្រចេះ តាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ។ នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦ លោក ម៉ែន វណ្ណា នាយករដ្ឋបាលសាលាខេត្ត និងលោក សួន ដានី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានអញ្ជើញទទួលស្វាគមន៍ប្រជាពលរដ្ឋ និងកម្មករ កម្មការិនីដែលធ្វើដំណើរត្រឡប់មកស្រុកកំណើតតាមសេវារថយន្តក្រុងឥតគិតថ្លៃ ដើម្បីអបអរចូលឆ្នាំខ្មែរ២០២៦។ ដោយ៖ ប៉ៃ សុឃីម














