ឧកញ៉ា ឬទ្ធី រស្មី អគ្គនាយកស្ថានីយទូរទស្សន៍ KPS99 ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
ក្នុងសារលិខិតរបស់ឧកញ៉ា ឬទ្ធី រស្មី មានខ្លឹមសារយ៉ាងដូច្នេះថា៖ « សួស្តីឆ្នាំថ្មី!! សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០។
ឆ្លៀតក្នុងឱកាសនេះ សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រីជាទីស្រឡាញ់ ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាវាងវៃជន្មាយុយឺនយូរ ដើម្បីដឹកនាំ អភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យបានកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត ព្រមទាំងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមគោរពជូនពរពី ឧកញ៉ា ឬទ្ធី រស្មី អគ្គនាយក ស្ថានីយទូរទស្សន៍ KPS99 ព្រមទាំងគណៈដឹកនាំ និងបុគ្គលិកទាំងអស់៕
ដោយ៖ ង៉ែត ពិសាន្ត







