ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ ឧកញ៉ា ឬទ្ធី រស្មី អគ្គនាយកស្ថានីយទូរទស្សន៍ KPS99 និងបុគ្គលិកទាំងអស់ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណវាងវៃ និងមានជន្មាយុយឺនយូរ។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្ដីគោរព និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលះបង់កម្លាំងកាយចិត្ត និង បញ្ញាញាណ ប្រកបដោយភាពស្វាហាប់ ពោរពេញដោយសក្តានុពល ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការស្ដារកសាង និងអភិវឌ្ឍន៍ជាតិបានរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយឆន្ទៈ មនសិការ និងភក្ដីភាពយ៉ាងមុតមាំ ដើម្បីបុព្វហេតុជូនជាតិ សាសនា ព្រះមហាក្សត្រ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុត អំពីយើងខ្ញុំទាំងអស់គ្នា៕







