ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេចធិបតីបញ្ជាក់ថា អាកាសយានដ្ឋានភ្នំពេញចាស់នឹងរក្សាជាទ្រព្យរដ្ឋ មិនលក់ឱ្យឯកជន

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) មិនលក់ឱ្យក្រុមហ៊ុនឯកជនទេ ហើយនឹងរក្សាជាទ្រព្យសម្បត្តិរដ្ឋ សម្រាប់ជាព្រលានយន្តហោះបម្រុង និងជាទីសាធារណៈសម្រាប់កម្សាន្តនិងហាត់កីឡា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឡើងវិញថា៖ «តាមគោលការណ៍ដែលខ្ញុំធ្លាប់បានបញ្ជាក់ជូនប្រជាពលរដ្ឋ៖

១. មិនលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ឱ្យក្រុមហ៊ុនឯកជនណាមួយទេ។

២. រក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រើប្រាស់ក្នុងគោលបំណងពីរ គឺទី១ ជាព្រលានយន្តហោះបម្រុង និងទី២ ជាទីកន្លែងសាធារណៈសម្រាប់ប្រជាពលរដ្ឋទូទៅចូលកម្សាន្ត និងហាត់កីឡា»។

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…