ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានទទួលការវះកាត់ដោយជោគជ័យនៅមន្ទីរពេទ្យមួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងព្រះបរមរាជវាំង។ កន្លងមក ព្រះអង្គបានជម្រាបជាសាធារណៈអំពីការរកឃើញព្រះរោគមហារីកក្រពេញប្រូស្តាត។ ក្នុងសារថ្វាយព្រះពរថ្ងៃទី១៨ ខែមេសា សម្តេច ហ៊ុន សែន បានលើកឡើងថា ព្រះរោគនេះតម្រូវឱ្យព្រះអង្គទទួលការថ្វាយការវះកាត់តាមវេជ្ជបញ្ជា។
សេចក្ដីប្រកាសបានបញ្ជាក់ថា ការវះកាត់បានប្រព្រឹត្តទៅដោយជោគជ័យ ហើយព្រះអង្គបានយាងចេញពីបន្ទប់វះកាត់នៅថ្ងៃដដែល។ ព្រះអង្គបន្តស្ថិតក្រោមការថែទាំ និងតាមដានយ៉ាងហ្មត់ចត់របស់ក្រុមវេជ្ជបណ្ឌិត។
ក្រសួងព្រះបរមរាជវាំងបានឱ្យដឹងថា ព្រះអង្គនឹងបន្តគង់ប្រថាប់នៅទីក្រុងប៉េកាំងមួយរយៈពេលទៀត ដើម្បីទទួលការថែទាំ និងតាមដានព្រះរាជសុខភាពនៅមន្ទីរពេទ្យតាមវេជ្ជបញ្ជា។ អត្ថបទក៏ថា ព្រះអង្គនឹងយាងនិវត្តន៍មកកម្ពុជាវិញ ក្រោយព្រះរាជសុខភាព និងព្រះកាយពលបានប្រសើរឡើង និងតាមការណែនាំរបស់ក្រុមវេជ្ជបណ្ឌិត។
ដោយ៖ ង៉ែត ពិសាន្ត

រូបឯកសារ។







