យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងគណៈប្រតិភូ នៅរាជធានីភ្នំពេញ។
អត្ថបទបានចាត់ទុកជំនួបកម្រិតខ្ពស់នេះជាការបង្ហាញមិត្តភាពដែកថែបរវាងកម្ពុជានិងចិន ព្រមទាំងជាសញ្ញានៃបំណងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យជាច្រើន និងជំរុញការកសាងសហគមន៍វាសនារួមបន្ថែមទៀត។










