សេចក្ដីប្រកាសរបស់ក្រសួងការបរទេសជប៉ុននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បញ្ជាក់ថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខានិងផ្លាស់ប្ដូរលិខិតនៅរាជធានីភ្នំពេញ សម្រាប់ប្រាក់កម្ចីជាប្រាក់យ៉េនចំនួន៦៩០៨០០០០០០យ៉េន ជិត៧ពាន់លានយ៉េន សម្រាប់គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធបង្ហូរទឹកនៅភ្នំពេញ។ តាមសេចក្ដីរាយការណ៍ដើមរបស់ KPS99TV ពិធីចុះហត្ថលេខាបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការបរទេសកម្ពុជានារសៀលថ្ងៃដដែល ហើយទឹកប្រាក់នេះត្រូវបានរាយការណ៍ថាស្មើប្រមាណ៤៦លានដុល្លារអាមេរិក។ ដោយ៖ ប៉ៃ សុឃីម











