រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គម្រោងផ្លូវក្រវាត់ឆ្នេរភ្ជាប់ពីខេត្តកំពត ដល់ខេត្តកោះកុង កំពុងសាងសង់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គម្រោងផ្លូវក្រវាត់ឆ្នេររបស់រាជរដ្ឋាភិបាល សាងសង់តភ្ជាប់ខេត្តតំបន់ឆ្នេរចំនួន ៣ រួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។ បច្ចុប្បន្ន ផ្លូវក្រវាត់ឆ្នេរពីឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅដល់ឃុំជ្រោយស្វាយ ខេត្តកោះកុង កំពុងដំណើរការសាងសង់។

អាជ្ញាធរឃុំកែវផុស ស្រុកស្ទឹងហាវ បានឱ្យដឹងថា ផ្លូវដែលកំពុងសាងសង់ថ្មី តាមបណ្តោយឆ្នេរកែវផុស មានប្រវែង ៣,៧០០ ម៉ែត្រ តភ្ជាប់ច្រករបៀងឃុំកែវផុស ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅដល់ឃុំជ្រោយស្វាយ ខេត្តកោះកុង។

ដំណើរការសាងសង់ផ្លូវនេះ ជាផ្នែកមួយក្រោមគម្រោងអភិវឌ្ឍន៍ជំរុញសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្ររបស់រាជរដ្ឋាភិបាល សម្រាប់តភ្ជាប់ខេត្តតំបន់ឆ្នេរទាំង ៣ រួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។

រាជរដ្ឋាភិបាលបានគិតគូរយ៉ាងម៉ត់ចត់ក្នុងការស្ថាបនាផ្លូវនេះ ដែលនឹងជួយនាំមកនូវការអភិវឌ្ឍ និងភាពរីកចម្រើនដល់ជីវភាពប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ព្រមទាំងទាក់ទាញវិស័យទេសចរណ៍ផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…