រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីមហាផ្ទៃ បន្តតាមដានយ៉ាងជិតស្និទ្ធចំពោះការព្យាបាលអធិការរងស្រុកស្ទឹងត្រង់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ បើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើបច្ចុប្បន្នភាពជម្រាបជូនថា ស្ថានភាពរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កំពុងទទួលបានការយកចិត្តទុកដាក់តាមដានជាបន្តបន្ទាប់ ពីក្រសួងមហាផ្ទៃ ជាពិសេសពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមរយៈក្រុមការងារ។

គិតត្រឹមព្រលប់ថ្ងៃទី២៦ ខែមេសា លោកវរសេនីយ៍ទោ នៅតែបន្តស្ថិតក្រោមការសង្គ្រោះបន្ទាន់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញ នៃមន្ទីរពេទ្យសាធារណរដ្ឋសង្គមនិយមវៀតណាម។ រាល់តម្រូវការសង្គ្រោះបន្ទាន់ និងការបន្តព្យាបាល ព្រមទាំងការដោះស្រាយបញ្ហាប្រឈមផ្នែកជីវភាពរបស់ក្រុមគ្រួសារ ត្រូវបានរ៉ាប់រងដោយឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមក្រសួងមហាផ្ទៃ រួមជាមួយឯកឧត្តមនាយឧត្តមសេនីយ៍អគ្គស្នងការ ឯកឧត្តមអភិបាល នៃគណៈអភិបាល និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាម។

ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ លើស្ថានភាពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីក្ដីសង្វេគ និងការគោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះវីរភាពរបស់លោក ដែលបានធ្វើពលិកម្មក្នុងនាមមន្ត្រីនគរបាលជាតិ ដើម្បីរួមចំណែកជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមានសមត្ថកិច្ច ក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ អត្ថបទ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…