ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អគ្គនាយករងអន្តោប្រវេសន៍ត្រូវបានអនុញ្ញាតឱ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សរយៈពេល១ឆ្នាំ

KPS99TV

សេចក្តីសង្ខេប

ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ទទួលការអនុញ្ញាតពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៧ និងត្រូវសុំចូលបម្រើការងារវិញឱ្យបាន២ខែមុនផុតកំណត់ តាមអនុក្រឹត្យដែលភ្ជាប់ក្នុងអត្ថបទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចអនុញ្ញាតឱ្យប៉ូលិសផ្កាយ២ម្នាក់ ឈប់សម្រាកពីការងារស្ថិតក្នុងភាពទំនេរគ្មានប្រាក់ខែក្នុងរយៈពេលពេញ១ឆ្នាំ។ បើតាមអនុក្រឹត្យរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលទើបទទួលបាននៅថ្ងៃទី២៨ ខែមេសានេះ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល មុខតំណែងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឈប់សម្រាកពីការងារដោយស្ថិតក្នុងភាពទំនេរគ្មានបៀវត្សរយៈពេល១ឆ្នាំ ដោយរាប់គិតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦រហូតដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៧។

ការសម្រេចអនុញ្ញាតឱ្យមន្រ្តីនគរបាលជាន់ខ្ពស់រូបនេះឈប់សម្រាកពីការងារដោយស្ថិតក្នុងភាពទំនេរគ្មានប្រាក់ខែរយៈពេលពេញ១ឆ្នាំដូច្នេះ ធ្វើឡើងតាមសំណើរបស់ឯកឧត្តម ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ដោយឡែក ក្នុងអនុក្រឹត្យរបស់សម្តេចធិបតី បានបញ្ជាក់ដែរថា ឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ត្រូវដាក់ពាក្យសុំចូលបម្រើការងារនៅអង្គភាពដើមវិញឱ្យបាន២ខែមុនពេលផុតកំណត់នៃរយៈពេលស្ថិតនៅក្នុងភាពទំនេរដោយគ្មានប្រាក់ខែ។ ក្នុងករណី ហួសការកំណត់ខាងលើនេះ នឹងចាត់ទុកថា បោះបង់ចោលការងារ និងត្រូវលុបឈ្មោះចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិជាមិនខាន៕

ដោយ៖ ង៉ែត ពិសាន្ត

រូបថតចម្លងនៃអនុក្រឹត្យដែលភ្ជាប់ក្នុងអត្ថបទដើម។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…