នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយ ឯកឧត្តម អ៊ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទីពីរនៃប្រទេសព្រុយណេដារូស្សាឡាម។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗដែលមានផលប្រយោជន៍រួម។ ជាមួយគ្នានេះ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីកង្វល់រួមរបស់ប្រទេសទាំងពីរ។
ជំនួបនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពបន្ថែមទៀត៕
ដោយ៖ ស៊ីណាន







រូបភាពកិច្ចជំនួប។






