ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ពង្រឹងតួនាទីការងារ និងរៀបចំផែនការសន្តិសុខសម្រាប់ព្រះរាជពិធីធំៗ ឆ្នាំ២០២៦

KPS99TV

សេចក្តីសង្ខេប

កិច្ចប្រជុំតាមវីដេអូថ្ងៃទី៥ ខែឧសភា បានពិនិត្យការងារខែមេសា និងការត្រៀមសន្តិសុខសម្រាប់ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងរដូវវស្សា។ សេចក្តីរាយការណ៍បញ្ជាក់ថាមានមន្ត្រីពាក់ព័ន្ធខេត្តសរុប២១នាក់ចូលរួម។

ព្រះសីហនុ៖ តាមសេចក្តីរាយការណ៍ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបន្តពង្រឹងវិន័យការងារ និងការរៀបចំផែនការសន្តិសុខ ដោយផ្តោតលើការពិនិត្យលទ្ធផលការងារខែមុន និងដាក់ចេញទិសដៅអនុវត្តថ្មី សម្រាប់ការពារសន្តិសុខក្នុងព្រឹត្តិការណ៍សំខាន់ៗជាតិ។

នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រោមការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ បានដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញពាក់ព័ន្ធសរុប២១នាក់ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference)។

កិច្ចប្រជុំនេះផ្តោតលើការត្រួតពិនិត្យលទ្ធផលអនុវត្តតួនាទី និងភារកិច្ចរបស់កងរាជអាវុធហត្ថប្រចាំខែមេសា ក៏ដូចជាកំណត់ទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៦ ព្រមទាំងស្តាប់បទបញ្ជាសំខាន់ៗពាក់ព័ន្ធនឹងការការពារសន្តិសុខក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងការត្រៀមផែនការប្រតិបត្តិការនៅរដូវវស្សា។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយផ្តល់ជាមគ្គុទេសក៍ និងណែនាំដល់អង្គភាពក្រោមឱវាទក្នុងការអនុវត្តភារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…