ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលបាវិតសាកសួរ និងអប់រំក្មេងប្រុស៧នាក់ ពាក់ព័ន្ធការបង្ហោះរូបកាន់កាំបិត

KPS99TV

សេចក្តីសង្ខេប

តាមប្រភពនគរបាលដែលរបាយការណ៍បានយោង ក្មេងប្រុស៧នាក់សុទ្ធសឹងជាអនីតិជន ត្រូវបានឃាត់ខ្លួននៅក្រុងបាវិត ព្រឹកថ្ងៃទី៩ ខែឧសភា ហើយក្រោយសាកសួរ និងអប់រំ អាណាព្យាបាលត្រូវបានអញ្ជើញមកទទួលយកទៅអប់រំបន្ត។

(ខេត្តស្វាយរៀង) ៖ យោងតាមផេកស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ែម សុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិត សហការជាមួយលោកនាយកសាលាបឋមសិក្សាបាវិត បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងប្រុសចំនួន ០៧នាក់ (ភេទប្រុស) ដែលបានបង្ហោះរូបភាពកាន់កាំបិត និងឌឺដងគ្នា លើបណ្ដាញសង្គម។

ប្រភពដដែលបន្តថា ក្មេងប្រុសទាំងអស់សុទ្ធសឹងជាអនីតិជន។ ក្រោយការសាកសួរ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលយក ដើម្បីអប់រំបន្ត កុំឱ្យប្រព្រឹត្តអំពើដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមបន្តទៀត៕ អត្ថបទ៖ ឡាយ កុល

រូបភាពភ្ជាប់ក្នុងសេចក្ដីរាយការណ៍ដើម៖ រូបមន្ត្រីនគរបាល មិនមែនជារូបក្មេងប្រុសដែលអត្ថបទនេះលើកឡើងទេ។

មតិយោបល់

កំពុងផ្ទុកមតិយោបល់…