ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមកិត្តិសង្គហ គន់ គីម កោតសរសើរដល់លោកគ្រូ អ្នកគ្រូ បានខិតខំបង្រៀនសិស្សានុសិស្សភៀសសឹក ដោយយកចិត្តទុកដាក់ខ្ពស់

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អត្ថបទរាយការណ៍ថា ឯកឧត្តម គន់ គីម បានចុះសួរសុខទុក្ខគ្រូ និងសិស្សានុសិស្សភៀសសឹកនៅសាលាបណ្តោះអាសន្នក្នុងខេត្តបន្ទាយមានជ័យ ថ្ងៃទី១១ ខែឧសភា ហើយលើកឡើងពីការគាំទ្ររបស់រាជរដ្ឋាភិបាល។

ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សានុសិស្សភៀសសឹកដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាយុវជនល្អ និងមានគុណភាពសម្រាប់សង្គមជាតិ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាប្រជាពលរដ្ឋភៀសសឹក ដែលកំពុងសិក្សានៅសាលារៀនបណ្តោះអាសន្ន ស្ថិតជាប់ទីតាំងផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ដោះស្រាយសុខទុក្ខរបស់ប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់។ វិធានការទាំងនោះរួមមាន ការសាងសង់ផ្ទះបណ្តោះអាសន្ន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ អគ្គិសនី និងទឹកស្អាត ព្រមទាំងការគាំទ្រជីវភាពប្រចាំថ្ងៃ និងការរៀបចំសាលារៀនបណ្តោះអាសន្ន ដើម្បីឱ្យសិស្សានុសិស្សអាចបន្តការសិក្សាបាន។ ឯកឧត្តមក៏បានបន្ថែមថា រាជរដ្ឋាភិបាលកំពុងបន្តស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែន តាមគ្រប់មធ្យោបាយ និងស្របតាមផ្លូវច្បាប់អន្តរជាតិ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…