ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតីជំរុញឱ្យនារីៗលើកទឹកចិត្តសង្សារចូលបម្រើទ័ព និងឪពុកម្តាយលើកកូនឱ្យអ្នកបញ្ចប់កាតព្វកិច្ចយោធា

KPS99TV

សេចក្តីសង្ខេប

ក្នុងសុន្ទរកថានាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យនារីៗលើកទឹកចិត្តសង្សារចូលបម្រើទ័ព និងឪពុកម្តាយលើកកូនឱ្យអ្នកបញ្ចប់កាតព្វកិច្ចយោធា ដើម្បីបំផុសស្មារតីរួមគ្នាការពារជាតិ និងសង្ឃឹមថានៅ១០ឆ្នាំខាងមុខ យុវជនជាច្រើននឹងបានបម្រើមាតុភូមិ។

សម្តេចធិបតីជំរុញឱ្យនារីៗលើកទឹកចិត្តសង្សារចូលបម្រើទ័ព និងឪពុកម្តាយលើកកូនឱ្យអ្នកបញ្ចប់កាតព្វកិច្ចយោធា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យក្មួយៗនារីៗលើកទឹកចិត្តឱ្យសង្សារចូលបម្រើកងទ័ព ចំណែកឪពុកម្តាយសូមលើកកូនឱ្យអ្នកដែលបញ្ចប់កាតព្វកិច្ចយោធាផង។ ការជំរុញបែបនេះ ដោយសារតែសម្តេចធិបតីចង់បំផុសស្មារតីរួមគ្នាទាំងអស់គ្នាដើម្បីការពារជាតិ។ សម្តេចធិបតីសង្ឃឹមថា នៅពេល ១០ឆ្នាំទៀត កម្ពុជានឹងមានយុវជនជាច្រើនបានបម្រើជាតិមាតុភូមិ។

ក្រៅពីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីមិនចង់ឱ្យប្រជាពលរដ្ឋមើលថា ការរៀបចំកាតព្វកិច្ចយោធា ជាបន្ទុកឬមួយជាការខាតបង់របស់ខ្លួននោះទេ។ ផ្ទុយទៅវិញ សម្តេចចង់ឱ្យពលរដ្ឋទាំងអស់មើលទៅវាជាមហាកិត្តិយស។ ជាមហាកិត្តិយស ដោយសារតែមានឱកាសបានបម្រើប្រទេសជាតិ ហើយគ្មានអ្វីធំជាងការលះបង់ត្រៀមលក្ខណៈក្នុងការលះបង់ជីវិតដើម្បីការពារទឹកដីនោះទេ ដែលហៅថា «ស្នេហាជាតិ» ពិតប្រាកដ។

សូមជម្រាបថា សម្តេចធិបតីនាយករដ្ឋមន្រ្តីថ្លែងដូច្នេះ នៅក្នុងឱកាស«អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…