ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាព មន្ត្រីនគរបាលស្រុកកៀនស្វាយ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

KPS99TV

សេចក្តីសង្ខេប

ឯកឧត្តម ស សុខា និងលោកជំទាវ ចុះសួរសុខទុក្ខមន្ត្រីនគរបាលស្រុកកៀនស្វាយ ដែលរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសង្គ្រោះបន្ទាន់ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពលោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលកំពុងសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត និងលោកជំទាវ ក៏បាននាំយកថវិកាមួយចំនួន ប្រគល់ជូនក្រុមគ្រួសាររបស់លោកអនុសេនីយ៍ឯក ជិន លីណា ដើម្បីជួយសម្រួលដល់ការចំណាយលើការព្យាបាលផងដែរ។

សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក ជិន លីណា បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងបំពេញបេសកកម្មការពារប្រតិភូជាតិជាន់ខ្ពស់ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ត្រង់ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…